រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រតិកម្មជាលើកដំបូង ចំពោះប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលមិនបានរាយការណ៍ជូនលោក អំពីទំនាស់ដីធ្លីរវាងពលរដ្ឋខ្មែរ និងសហគមន៍វៀតណាម រហូតបណ្តាលឲ្យមានអ្នកស្លាប់។
លោក ខៀវ កាញារីទ្ធ បានសរសេរ នៅលើបណ្តាញសង្គម Facebook ថា «មិនដឹងប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងដេកនៅឯណា បានជាមិនឃើញរាយការណ៍ពីរឿងទំនាស់ប្រជាជនខ្មែរ និងសហគមន៍វៀតណាម រហូតដល់មានស្លាប់។ បើអ្នកណាដឹងថាគាត់គេងនៅឯណា ជួយដាស់គាត់អោយទៅធ្វើការងារផង»។
គួរបញ្ជាក់ថា ថ្មីៗនេះ មានហេតុការណ៍ប៉ះទង្គិចគ្នាមួយ ដោយជនជាតិវៀតណាម នៅក្នុង សហគមន៍មួយបានធ្វើការ វាយប្រហារ លើពលរដ្ឋកម្ពុជា មួយគ្រួសារដែលរស់នៅភូមិក្បែរគ្នា នៅចំណុច ភូមិ-ឃុំ អ្នកលឿង ស្រុក ពាមរក៍ ខេត្ត ព្រៃវែង បណ្ដាលឲ្យបុរសជាប្ដី បានស្លាប់ និង ស្ត្រីជាប្រពន្ធដែលមានផ្ទៃពោះ៩ខែរងរបួសធ្ងន់ ខណដែលហេតុការណ៍នេះ បានធ្វើឲ្យកក្រើកពេញប្រព័ន្ធហ្វេសប៊ុក ៕