រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងប៉ូលិសព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយប៉ូលីសប៉ុស្តិ៍ឫស្សីកែវ ចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាមនៅចំណុចផ្ទះលេខ៧៧០ ផ្លូវលេខ៥ ក្រុម១១ ភូមិមិត្តភាព សង្កាត់រស្សីកែវ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ឡេង ភេទស្រីអាយុ៣៥ឆ្នាំ មុខរបរកត់កន្ទុយលេខស្នាក់នៅផ្ទះលេខ៧៧០ផ្លូវលេខ៥ ក្រុម១១ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបន្តថា នៅក្នងប្រតិបត្តិការបង្ក្រាបទីតាងលួចបើកល្បែងស៊ីសងខុសច្បាប់(ឆ្នោតវៀតណាម)សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កាស្យូគិតលេខចំនួន១គ្រឿង ប៊ិច ក្រដាសកត់ឆ្នោតរួមនិងឧបករណ៍ពាក់ព័ន្ធមួយចំនួន។
បច្ទុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូលទៅតុលាការចាត់ការបន្តទៅតាមនីតិវិធី៕