មន្ត្រី​អាដហុក​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តក្រចេះ​រឿង​ប្តឹង​ឧកញ៉ា​២​រូប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​មួយ​រូប​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តក្រចេះ ទាក់ទង​បណ្តឹង​របស់លោក​ប្តឹង​ឧកញ៉ា​ពីររូប​ដែល​ចោទ​ពីបទ​កាប់បំផ្លាញ​ដីព្រៃ​ទ្រព្យ​សាធារណៈ​។​
​លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​ចងក្រង​សហគមន៍​សិទ្ធិ​ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (​អាដហុក​) ត្រូវបាន​តុលាការ​ខេត្តក្រចេះ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជាដើម​បណ្តឹង​នៅ​ថ្ងៃទី​១១ ខែសីហា នៅ​ម៉ោង​៨ និង​៣​នាទី​ព្រឹក​។​
​លោក ប៉ែន ប៊ុណ្ណា​រ៍ បាន​ប្តឹង​ឧកញ៉ា​ពីររូប​គឺ​លោក ប៊ុត ប៊ុន​អេង និង​លោក លឹម ប៊ុន​ណា ពីបទ​កាប់​រាន​ដីព្រៃ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ក្នុងអំឡុង​ឆ្នាំ​២០១៥​។​
​គួរ​បញ្ជាក់ថា ឈ្មោះ​លោក​ឧកញ៉ា​ទាំង​២​រូបនេះ​សុទ្ធតែ​ល្បីល្បាញ​ពេញ​បណ្តាញសារព័ត៌មាន​រឿង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ភូមិភាគ​ឦ​សាន្ត​ប្រទេស​កម្ពុជា​៕

160811-vod-meta-d-legal-adhoc-go-to-court-this-morning