សំណុំរឿងលោក សម រង្ស៊ី ត្រូវបានតុលាការបញ្ជូនទៅជំនុំជម្រះ
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងមួយដោយបញ្ជាក់ប្រាប់ទៅកាន់លោក សម រង្ស៊ី ថា សំណុំរឿងព្រហ្មទណ្ឌលេខ៣១២០ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ ត្រូវបានស៊ើបសួរមូលចប់សព្វគ្រប់អស់ហើយ, ហើយបានសម្រេចបញ្ជូនទៅជំនំជម្រះ។
គួរបញ្ជាក់ថា លិខិតជូនដំណឹងនេះ ត្រូវបានបុគ្គលិកការិយាល័យ រដ្ឋបាលគណបក្សសង្គ្រោះជាតិ ឈ្មោះ ឈូន សុខទិត្យ ទទួលទុកជំនួសលោក សម រង្ស៊ី រួចហើយផងដែរ៕