ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ពុល​ដំឡូង​មី​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​ក្មេងស្រី​អាយុ​៤​ឆ្នាំ ម្នាក់​បាន​ពុល​ដំឡូង​មី​ស្លាប់​គួរ​អាសូរ​នៅ​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​សំ​សាន្ត ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ពុល​ដំឡូង​មី​ស្លាប់​នេះ ឈ្មោះ រ៉ា ស្រី​ល​ក្ខ័ មាន​ឪពុក​ឈ្មោះ ជា រ៉ា អាយុ​៥៣​ឆ្នាំ និង​មាន​ម្តាយ​ឈ្មោះ នួន សារ៉ន អាយុ​៥០​ឆ្នាំ ពួកគាត់​មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ម្នាក់ទៀត ជា​ជនរងគ្រោះ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រួសារ​នេះ​តែងតែ​ស្ងោរដំឡូង​មី​ហូប​រៀងរាល់​២-៣​ថ្ងៃ​ម្តង មិនដែល​ពុល​ទេ ទើបតែ​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៦ កុមារី​រងគ្រោះ ហូប​រួច​ក៏​ក្អួត​ចេញ​ដំឡូង​មី​មកវិញ​អស់ ហើយ​គ្រួសារ​ស្មានថា​មិន​អី ក៏​ឲ្យ​ផឹកទឹក​ឃ្មុំ​ហើយ​នាំគ្នា​ដេក​ទៅ លុះដល់​ម៉ោង​១​រំលងអធ្រាត្រ​ថ្ងៃទី​១៤ ខែសីហា ទើប​ដឹងថា កូនស្រី​បាន​ស្លាប់​បាត់ទៅហើយ​៕

fn-2016-08-14-12-37-20-0