សំណុំរឿង​ក្រុមគ្រួសារ​លោក ថោង សារ៉ាត់ តុលាការ​កំពូល​សម្រេច​តម្កល់​ទោស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៦​នេះ តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ទុកជាបានការ​ពេញ​ទាំងមូល​។ ការសម្រេច​នេះ ធ្វើឡើង​ដោយ​កំបាំងមុខ​ជនជាប់ចោទ​ទាំង​៣​នាក់ តែ​ចាត់ទុកជា​ចំពោះមុខ ។
​ជនជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ រួមមាន​លោក ថោង សារ៉ាត់ ហៅ​ជិន អាយុ​៣៨​ឆ្នាំ អតីត​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ម្ចាស់​បុរី​៩៩៩ ឪពុក​ឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ​៦៣​ឆ្នាំ និង ម្តាយ​ឈ្មោះ កែវ សារី អាយុ​៥៥​ឆ្នាំ ។​
​គួរ​បញ្ជាក់ថា លោក ថោង សារ៉ាត់ ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​២​ឆ្នាំ​៦​ខែ និង ឪពុកម្ដាយ ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ពីបទ​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ចំនួន​១១​ដើម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​៩២១ ផ្លូវ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ តាម​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ៕

fn-2016-08-15-08-40-26-0