សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​ពាក់អាវ​ខ្មៅ​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុមអ្នកតវ៉ា​ពាក់អាវ​ខ្មៅ​ចំនួន​៤​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ពួកគេ​នៅតែ​ប្រមូល​ប្តុំ​គ្នា​តវ៉ា​សម្រាប់​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ក្នុង​គោលបំណង​បន្ត​ទាមទារ ឲ្យ​ដោះលែង​អគ្គលេខាធិការរង គណៈកម្មាធិការ ជាតិ​រៀប ចំការ​បោះឆ្នោត​(​គ​.​ជ​.​ប​)​និង​មន្ត្រី​សិទ្ធិមនុស្ស ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​៤​នាក់​។​
​សកម្មជន​ដីធ្លី​នោះ មកពី​សហគមន៍​បុរី​កីឡា​ចំនួន​៨​នាក់ កូនក្មេង​ប្រហែល​១០​នាក់ ដែល​ដឹកនាំ​ដោយ​ឈ្មោះ ស ស៊ន និង​ឈ្មោះ​ភោគ សុ​ភី​ន បាននាំគ្នា​ប្រមូលផ្តុំ​នៅមុខ​អគារ​ទី​៩ ផ្លូវ​២១១ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​
​សមត្ថកិច្ច​ឲ្យ​ដឹងថា សកម្មជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៤​នាក់​រួមមាន ៖ ឈ្មោះ​ស ស៊ន ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ , ឈ្មោះ​ភោគ សុ​ភី​ន ភេទ​ស្រី , ឈ្មោះ​ណាត ស្រី​ណាក់ ភេទ​ស្រី , ឈ្មោះ​នូ សាត ភេទ​ប្រុស ជា​សមាជិក​CNRP​សង្កាត់​អូរឫស្សី​ទី​១​ខណ្ឌ​៧​មករា​៕

Hong-0340Hong-0337