ខឹង​សង្សារ​មិន​មកជួប​លោត​ពីលើ​ដំបូលផ្ទះ​ប៉ង​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2016 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​នារី​ម្នា​ក់បាន​ឡើងទៅ​លើដំបូល​ផ្ទះ ហើយ​លោត​ចុះមក​ក្រោម បណ្តាលឱ្យ​រងរបួស​បាក់​ចង្កេះ យ៉ាងធ្ងន់ធ្ងរ ព្រោះតែ​សង្សារ​មិនបាន​មកជួប​ជាច្រើន​ថ្ងៃ​មកហើយ ។ ហេតុការណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៦ សីហា ២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​
​ប្រភព​ឱ្យដឹងថា នារី​រងគ្រោះ​ឈ្មោះ​អា​ទី អាយុ​២៦​ឆ្នាំ មាន​សង្សារ​ឈ្មោះ ម៉េច សាម៉ន ។ មុនពេល​កើតហេតុ អ្នក​នៅក្នុង​ផ្ទះ​មិនបាន​ដឹងថា នារី​រងគ្រោះ​លោត​ពីលើផ្ទះ​នោះទេ ។ ប៉ុន្តែ​មានការ​ភ្ញាក់ផ្អើល​ពេលឮ​សូរសំឡេង​ក្រាំង ទើប​ស្ទុះ​ចេញមក​មើល ក៏​ឃើញ​នារី​រងគ្រោះ​ដេក​ដួល​បាត់ទៅហើយ ហើយ​បាន​ស្រែកថ្ងូរ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង​។​
​យ៉ាងណាក៏ដោយ​នារី​រងគ្រោះ​បាន​ប្រាប់ថា នាង​ចង់​ស្លាប់ ព្រោះតែ​សង្សារ​មិន​ព្រម​មកជួប​ជាច្រើន​ថ្ងៃ​មកហើយ ទើប​ឈឺចិត្ត​មិនអាច​ទ្រាំ​រស់​តទៅទៀតបាន​នោះទេ​៕

d8c3f9c8-fc98-4c8d-8fe4-9ec8be576ffb