រាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុកនិងប្រើប្រាស់១០ករណី ឃាត់ខ្លួនមនុស្ស២៨នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៣នាក់ មុខសញ្ញាប្រើប្រាស់១៥នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ២៤.៦៦ក្រាម ២កញ្ចប់ធំ និង៣កញ្ចប់តូច មេតំហ្វេតាមីន (wy) ០.៣៩ក្រាម និង១៤គ្រាប់។
បើយោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួន៖ រាជធានីភ្នំពេញ បង្ក្រាប៣ករណី ឃាត់ខ្លួន៦នាក់, ខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ ,ខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, ខេត្តបាត់ដំបង បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, ខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន៦នាក់, ខេត្តកោះកុង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៥នាក់៕