សកម្មជនដីធ្លី២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការពាក់ព័ន្ធយុទ្ធនាការអាវខ្មៅ
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះកម្លាំងនគរបាលខណ្ឌដូនពេញបានបញ្ជូនសកម្មជនដីធ្លី២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធការរៀបចំធ្វើយុទ្ធនាការអាវខ្មៅ ក្រោយបញ្ចប់ការសួរនាំរយៈពេល២ថ្ងៃមកនេះ។ សកម្មជនដីធ្លីបឹងកក់ទាំង២នាក់ គឺរួមមានអ្នកស្រី ទេព វណ្ណី និងប៊ូវ សោភា ។
គួរបញ្ជាក់ថា សកម្មជនដីធ្លីបឹងកក់ទាំង២នាក់នេះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ខណ:ដែលពួកគេ បាននិងកំពុងធ្វើសកម្មភាពយុទ្ធនាការអាវខ្មៅ៕