គុំ​រឿង​ជេរ​ប្រពន្ធ បបួល​ផឹកស៊ី​រួច​វាយ​សម្លាប់​នៅ​ស្រុក​ត្បូងឃ្មុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2016 ក+ ក-

ខេត្ត​ត្បូងឃ្មុំ​៖​បុរស​ម្នាក់​ត្រូវបាន​ជនសង្ស័យ​៣​នាក់​នាំគ្នា​ព្រួត​វាយ​រហូតដល់​ស្លាប់​ក្រោយពេល​ផឹកស៊ី​ជាមួយគ្នា​រួច ហើយ​មូលហេតុ​នៃ​អំពើហិង្សា​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​អះអាងថា ជនរងគ្រោះ​បាន​ជេរ​ប្រពន្ធ​ជនដៃដល់​ម្នាក់​ក្នុងចំណោម​៣​នាក់​ខាងលើ ហើយ​ត្រូវបាន​ប្តី​គេ​ខឹង​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៧ និង​00 នាទី​ព្រលប់ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ឡឥដ្ឋ​ឈ្មោះ ហេង សំបូ ហៅ​លីម នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទី​២ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​
​អធិការរង​ផែន​ព្រហ្មទណ្ឌ​នៃ​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក ឡុង សារិន បានបញ្ជាក់​ឲ្យ​បានដឹងថា ដំបូង​យើង​ទទួល​ពត៍​មាន​ថា មាន​ជនល្មើស​មិន​ស្គាល់ អត្តសញ្ញាណ បានធ្វើ​សកម្មភាព​វាយ​សម្លាប់ ជនរងគ្រោះ​ឈ្មោះ ណំ លឹម​ហុង អាយុ ៣៩ ឆ្នាំ មុខរបរ​កម្ម​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​រកា​ឃ្នួច​ត្បូង ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ក្នុងខណៈពេល​ជនរងគ្រោះ​ស្រវឹងស្រា ដើរ​ម្នាក់ឯង​។
​លោក​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដូចខាងលើ កំលាំង​សមត្ថកិច្ច ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ជី​រោ​ទី​២ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ដល់​កន្លែងកើតហេតុ ហើយ​ឈានទៅ ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២​នាក់ ទី​១ ឈ្មោះ លី យ៉ា​ស់​យ៉ា​សកម្ម អាយុ ២៦​ឆ្នាំ ភេទ​ប្រុស មុខរប​កម្មករ នៅ​ភូមិ​ទន្លេ​បិទ​ក្រោម ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ទី​២ ឈ្មោះ នូ សុផាត អាយុ ៣១​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង តាម​នីតិវិធី បញ្ជូនទៅ​តុលាការ វិនិច្ឆ័យ​តាមច្បាប់​។​
​លោក​អធិការរង​ក៏បាន​បញ្ជាក់ដែរថា ករណី នេះ​ត្រូវបាន​ជនសង្ស័យ​សារភាពថា​មូលហេតុ​ក្រុម​ខ្លួន​ព្រួត​វាយ​សំលាប់​ជនរងគ្រោះ​គឺ​ដោយសារ​ជនរងគ្រោះ​មុន​ស្លាប់​ប៉ុន្មាន​ម៉ោង​ជេ​ប្រពន្ធ​របស់ ឈ្មោះ នូ សុផាត​(​ជេ​ស្រី​)៕

Untitled-114031159_1752034435035119_186227856_n14030829_1752034431701786_1942067943_n