ឃុំខ្លួន​ជនបរទេស​២​នាក់​ជួញដូរ​ថ្នាំញៀន​ជិត​៥​គីឡូក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនជាតិ​រ៉ូ​ម៉ា​នី​ម្នាក់ និង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១៨ ខែសីហា ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ប្រភេទ​កូកាអ៊ីន​ជិត​៥​គីឡូក្រាម ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត ។​
ជនសង្ស័យ​មានឈ្មោះ VARADI ADRIAN-CALIN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​រ៉ូ​ម៉ា​នី និង​ម្នាក់ទៀត​ឈ្មោះ CHUKWUE MEKA អាយុ​៣៥​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ។ សមត្ថកិច្ច​បញ្ជាក់ថា ន​សង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា នៅ​ចំណុច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ដឹកជញ្ជូន​ចេញពី​ប្រទេស​ប្រេ​ស៊ី​ល ចូលមក​កម្ពុជា​តាម​ជើងយន្តហោះ QR970៕

fn-2016-08-18-14-14-55-1fn-2016-08-18-14-14-55-0