​ភ្ជង់​អ្នកលក់​ទូរស័ព្ទ​យក​អស់​៧​គ្រឿង​នៅ​ផ្សារ​នាគ​មាស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់ បាន​ចូលទៅ​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ ចំនួន​៧​គ្រឿង​ពី​អ្នកលក់​ទូរស័ព្ទ​មួយកន្លែង ស្ថិតនៅ​ក្បែរ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក នា​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦​នេះ ។ សកម្មភាព​នោះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ចោរ​ថ្លើមធំ​មែន ។​
​សាក្សី​នៅ​កន្លែងកើតហេតុ​និយាយថា មុនពេល​កើតហេតុ ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ប្រដាប់​ដោយ​សាក់​កាដូ​មួយ បាន​ទៅ​ឈប់​នៅមុខ​តូប លក់​ទូរស័ព្ទ​។ ពេលនោះ​ជនសង្ស័យ​បាន​ដើរចូល​ទៅហើយ បាន​ទាញ​កាំភ្លើងខ្លី​មួយ​ដើម ទៅ​ភ្ជង់​ជនរងគ្រោះ តែម្តង ហើយក៏​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ប្រមូល​ទូរស័ព្ទ​ចំនួន​៧​គ្រឿង ប្រុង​រត់គេចខ្លួន ប៉ុន្តែ​ពេល​រៀប​ឡើង​ម៉ូតូ​នោះ​ស្រាប់តែ កម្លាំង​នគរបាល​ល្បាត​នៅក្បែរនោះ លឺ​សំឡេង​ជនរងគ្រោះ​ស្រែក ក៏​ចុះទៅ​ជួយ​អន្តរាគមន៍ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​រត់ចោល​ម៉ូតូ ហើយ​កាន់​កាំភ្លើង​ជាប់ដៃ ចូលទៅក្នុង​ផ្សារ​នាគ​មាស​បាត់​។​
​យ៉ាងណាក៏ដោយ នៅពេលនេះ​កម្លាំង នគរបាល​កំពុងធ្វើកា​រ​ឡោមព័ទ្ធ​តាម​ចាប់​ជនសង្ស័យ​រូបនេះ​យកមក​ផ្តន្ទាទោស​៕

fn-2016-08-18-13-30-57-3fn-2016-08-18-13-30-57-4fn-2016-08-18-13-30-57-5