ដោយ៖ប៉ែន សុផល
បាត់ដំបង៖អ្នកស្រី ភ្លឹង ស៊ីណាត ម្ចាស់សិប្បកម្មបាននិយាយថា អ្នកស្រីមានសិប្បកម្មផលិតណែម និងសង្វាក់ឈរជើងបានដល់បច្ចុប្បន្នបានក៏ដោយសាតែមានច្បាប់អនុញ្ញាត និងឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នោះដែរ ព្រោះរយៈពេល៥ឆ្នាំមកហើយដែលអ្នកស្រីឆ្លងកាត់មក ព្រមទាំងធ្លាប់បានអញ្ជើញចូលរួមដាក់តាំងពិពរណ៍ទីផ្សារពាណិជ្ជកម្មតាមបណ្តាខេត្តក្រុងសេដ្ឋកិច្ច និងតំបន់ទេសចរណ៍ល្បីៗជាច្រើនលើកមកហើយផងដែរនូវណែម និងសង្វាក់របស់អ្នកស្រី ។
បន្ទាប់លេចឮពាក្យអកុសលមួយថា ណែម និងសង្វាក់ក្នុងខេត្តបាត់ដំបងមានសារធាតុម្យ៉ាងនាំឲ្យ ប៉ះពាល់ដល់សុខភាពមនុស្សបានបរិភោគ និងចេញលក់នៅទីផ្សារ។ អ្នកស្រីបានបន្តថា កាលពីដើមសិប្បកម្មរបស់ អ្នកស្រីផលិតណែម និងសង្វាក់សាច់ត្រីក្នុងមួយថ្ងៃមួយតោនកន្លះសាច់ត្រី តែបច្ចុប្បន្នសិប្បកម្មរបស់អ្នកស្រីផលិតបានត្រឹមតែ៤០០គីឡូក្រាមក្នុងមួយថ្ងៃតែប៉ុណ្ណោះ ក្នុងបញ្ហានេះគឺធ្លាក់ទៅលើចំណុចមួយនោះគឺកម្មករខ្វះការងារធ្វើនិយាយឲ្យចំទៅធ្វើឲ្យជីវភាពពលករទាំងនោះកាន់តែធ្លាក់ចុះពីមួយថ្ងៃទៅ១ថ្ងៃកាន់តែហោច៕