រាជធានីភ្នំពេញ៖ជនសង្ស័យដែលចូលភ្ជង់ម្ចាស់ហាង «លឹម ហាវ» ប្លន់យកទូរស័ព្ទចំនួន៦គ្រឿងនៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃម្សិលមិញនោះ បានបាញ់សម្លាប់ខ្លួនឯង នាព្រឹកព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅគីឡូទី១១ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
បើតាមមន្ត្រីអាវុធមាននិយាយថា នៅពេលដែលកម្លាំងត្រៀមចូលទៅចាប់ជនសង្ស័យរូបនោះ ស្រាប់តែឮសំឡេងផូង ហើយពេលទៅមើលឃើញ ជនសង្ស័យ ស្លាប់បាត់ទៅហើយ ដោយសារបាញ់សម្លាប់ខ្លួនឯងដោយប្រើកាំភ្លើងរឡូ។ ប្រភពបញ្ជាក់ថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាប្លន់ទូរស័ព្ទកាលពីពេលកន្លងទៅផងដែរ។
គួរបញ្ជាក់ថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវបានធ្វើការឡោមព័ទ្ធកន្លែងជនសង្ស័យស្នាក់នៅតាំងពីម៉ោង១១យប់រហូតដល់ព្រឹកនេះ៕
ជនសង្ស័យចូលប្លន់ហាងទូរស័ព្ទនៅផ្សារនាគមាសបាញ់សម្លាប់ខ្លួនឯង