កម្ពុជាផ្ញើកំណត់ទូតច្រើនលើក ខណៈដែលភាគីវៀតណាមមិនឆ្លើយតប
រាជធានីភ្នំពេញ៖មន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជា បានផ្ញើកំណត់ទូតប្រមាណ១០រួចមកហើយ ទៅភាគីវៀតណាម ពាក់ព័ន្ធការរំលោភបំពានរបស់វៀតណាម តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ប៉ុន្តែភាគីវៀតណាមមិនបានឆ្លើយតបអ្វីទាំងអស់ ហើយអ្វីដែលជាសកម្មភាពរំលោភបំពានរបស់គេនៅតែបន្តដដែល ហាក់មិនចាប់អារម្មណ៍ចំពោះកំណត់ទូតរបស់កម្ពុជានោះឡើយ៕