រាជធានីភ្នំពេញ៖សមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ក្របួចចាប់វាយ ខ្នោះជនល្មោភកាមម្នាក់បានភ្លាមៗ ក្រោយពីជនល្មោភកាមរូបនេះ បានធ្វើសកម្មភាពចាប់រំ លោភក្មេងស្រី ម្នាក់មិនទាន់គ្រប់អាយុ បានសម្រេចជាច្រើនលើក ព្រមទាំងគំរាមសម្លាប់ចោលបើសិនហ៊ាន ទម្លាយរឿងនេះ ឲ្យអ្នកផ្សេងបានដឹង ។
យ៉ាងណាក៏ដោយ ព័ត៌មាននេះ ត្រូវបានដឹងដល់ក្រុមគ្រួសារ ហើយបានប្តឹងទៅសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩០០ ក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជនសង្ស័យមាន ឈ្មោះ ថន ធារ៉ា ហៅ(ធា) អាយុ ១៨ឆ្នាំ មានមុខ របរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅ ក្បែរចំណុចកើតហេតុ ខាងលើ ។ ចំណែកជនរងគ្រោះមាន អាយុ១២ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយម្ដាយមីងខណ្ឌរស្សីកែវ។ ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ តាំងពីអំឡុងខែ មិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានបបួលជនរងគ្រោះទៅទិញទូរស័ព្ទ១គ្រឿង និងភ្ជាប់អ៉ិនណេត ដើម្បីចុចមើលកំសាន្ដរួចជនសង្ស័យបានបន្តសកម្មភាពល្បួងរំលោភជនរងគ្រោះទាល់តែបានសម្រេច ជាច្រើនដង ខណៈនោះជនសង្ស័យខ្លាចបែកធ្លាយរឿងទើបប្រើកូនកាំបិតដើម្បីគំរាមសម្លាប់ ជនរងគ្រោះបើសិនហ៊ានយករឿងនេះប្រាប់ទៅប្រាប់ម្ដាយមីង”។
ជនរងគ្រោះបន្តថា ក្រោយជនសង្ស័យរំលោភជាច្រើនដង ទើបបណ្ដាលឲ្យ ជន រងគ្រោះមានអាការៈស្លេកស្លាំង ហើយម្ដាយមីងរបស់ក្មេងស្រីរងគ្រោះមានការសង្ស័យ ក៏សួរនាំស្រាប់តែបែកធ្លាយរឿងជនសង្ស័យខាងលើ បានប្រើកាំបិតគំរាមសម្លាប់ និងរំលោភ បានសម្រេចជាច្រើនដងមកហើយ៕