គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​៦​នាក់ របួស​៦​នាក់​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ (​ប្រុស​៥​នាក់​) រងរបួស​ធ្ងន់ ៥​នាក់ និង​របួសស្រាល​១​នាក់ (​ប្រុស​) ។ យោងតាម​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន ៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន ៦​គ្រឿង យាន​ផ្សេងៗ ២​គ្រឿង​, ថ្មើរជើង ៣​នាក់ ។ ប្រភព​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក​, ស្រវឹង ១​លើក (​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​), ប្រជែង ១​លើក (​ស្លាប់​២​នាក់​) ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៣​នាក់​។
​ជាមួយគ្នានេះ​ម្សិលមិញ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​៣៧៣២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​១៥២៦​គ្រឿង និង​ពិន័យ​សរុប​២២០៦​គ្រឿង​៕

fn-2016-08-19-10-04-42-3