ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 August, 2016 ក+ ក-

ខេត្តស្ទឹងត្រែង​៖​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចាប់ខ្លួន​ឃាត់​មន្ត្រី​យោធា​ម្នាក់ រួមទាំង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ប្រមាណ​ជា​១​គីឡូក្រាម ខណៈ​កំពុង​ចរាច​ណ៍​ឆ្លងដែន​ពី​ប្រទេស​ឡាវ មកកាន់​ស្ទឹងត្រែង កាលពី​រសៀល​ថ្ងៃទី​១៩ សីហា ២០១៦ ស្ថិត​ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៩ ក្នុងភូមិ​ស្រែ​ប្ញ​ស្សី ឃុំ​ស្រែ​ប្ញ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ លី សេត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​នាយទាហាន​វរ​លេខ​៣៩៤ កងពល​លេខ​៩​ខេត្តព្រះវិហារ រស់នៅ​ភូមិ​សែន​រុងរឿង ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដកហូត​ថ្នាំញៀន​មួយកញ្ចប់​ធំ ម៉ូតូ​មួយគ្រឿង ព្រមទាំង​ទំពាំង​ស្ងោរ​៥​កញ្ចប់ ។​
​បើតាម​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ដែល​អាវុធហត្ថ​តាមដាន ក្រោម​ការកសាង​បណ្តាញ​ភ្នាក់ងារ និង​ប្រើប្រាស់​វិធានការ​ឱ្យមាន​ការទិញ និង​លក់​រហូត​ឈានដល់​ការចាប់ខ្លួន រួម​និង​វត្ថុតាង​ជាក់ស្តែង​។​
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​៕

f7f8e05d-1f3c-47c9-b651-52a179e382662f4a5819-8ef0-43de-95f1-1532a4dec73634cfcbaf-cd70-480d-bc68-4e0b7fe2a8d3