រាជធានីភ្នំពេញ៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ (ប្រុស៧នាក់) រងរបួសធ្ងន់ ១០នាក់ និងរបួសស្រាល៣នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៣គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូចចំនួន៧គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង, យានផ្សេងៗ១គ្រឿង, ថ្មើរជើង១នាក់។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក, បត់គ្រោះថ្នាក់២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ (យប់៣នាក់)។
ជាមួយគ្នានេះនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៦៨៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,១៧១គ្រឿង និងពិន័យសរុប ចំនួន ១,៥១២គ្រឿង៕