បើក​សា​វន​ការកាត់ទោស​ស្ត្រី​បឹងកក់​២​រូបលើករណី​ចលនា​បដិវត្តន៍​ពណ៌​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​កាត់ទោស​ស្ត្រី​បឹងកក់​ពីរ​នាក់​គឺ ឈ្មោះ ទេព វ​ន្នី និង​ឈ្មោះ ប៊ូ​វ សោភា ដែល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា​ជា​ចលនា​បដិវត្តន៍​ពណ៌ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​
​សកម្មជន​បឹងកក់​ទាំង​២​នាក់​នេះ​ត្រូវបាន​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល​។​
​គួរ​បញ្ជាក់ថា ស្ត្រី​បឹងកក់​ទាំងពីរ​រូបនេះ​ត្រូវបាន​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែសីហា ខណៈ​ពួកគេ​ប្រមូល​ផ្ដុំគ្នា ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​ចលនា​បដិវត្តន៍​ពណ៌​៕

fn-2016-08-17-07-32-59-0fn-2016-08-22-08-37-46-0