មន្ត្រី​៖នៅ​ព្រឹក​ថ្ងៃ​ដំបូងការប្រឡង​បាក់​ឌុប​​មាន​សភាព​ស្ងប់ស្ងាត់​ល្អ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​ក្រសួង​អប់រំ​បានធ្វើ​ការវាយតម្លៃ​ថា នៅ​ព្រឹក​ថ្ងៃ​ដំបូង​នេះ ការប្រឡង​បាក់​ឌុប​មាន​សភាព​ស្ងប់ស្ងាត់​ល្អ នៅតាម​មណ្ឌល​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ បេក្ខជន​មក​ប្រលង​ពុំបាន​ដាក់​វិញ្ញាសា​តាម​ខ្លួន​ដូច​មុនៗ ហើយ​បេក្ខជន​ហាក់​មាន​ទំនុកចិត្ត​ជាង​មុន​។​
​មន្ត្រី​ដដែល​បញ្ជាក់ថា រហូតមកដល់​ពេលនេះ តាម​របាយការណ៍​មក​ថា ស្ថានភាព​គឺ​ស្ងប់ស្ងាត់ ដោយ​អ្នកត្រួតពិនិត្យ មិនបាន​រកឃើញ​សំណៅ​ឯកសារ​ណាមួយ​នៅតាម​ខ្លួន​នោះទេ ដែល​ខុសពី​ឆ្នាំមុនៗ សំណៅ​ឯកសារ​ចាប់បាន​នៅ​អំឡុងពេល​ត្រួតពិនិត្យ​។​
​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា នៅ​ព្រឹក​មិញ​នេះ​ក៏បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដែរ​ថា ឆ្នាំនេះ បេក្ខជន​ប្រលង​គោរព​បាន​តាម​ទិស​ស្លោក “​អ្នកចេះ គឺជា​ប់​”​។ ឆ្នាំនេះ សិស្សានុសិស្ស ហាក់​បាន​ត្រៀមលក្ខណៈ​បានល្អ ដោយ​ពុំទាន់​រកឃើញ​មាន​បាតុភាព​អ្វី​នៅឡើយ​ទេ នៅ​ព្រឹក​នេះ​៕

H-E-ហង់-ជួនណារ៉ុន-កាត់វិញ្ញាសារ-Bac-II-2016Checking-Bac-II-2016-02Checking-Bac-II-2016-08