ខេត្តកំពត៖បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ខាងឆ្វេង ខណៈដែលស្រវឹងទៅដេកគងលើដែកផ្លូវរថភ្លើងភ្លេចខ្លួន ក៏ត្រូវរថភ្លើងមកដល់កិនដាច់ជើងតែម្តង ដែលហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើង ត្រង់បង្គោលលេខ១០២ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ វ៉ែន សំណាង អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ បានផឹកស្រាស្រវឹង ហើយបានមកដេកនៅលើផ្លូវដែក ស្រាប់តែត្រូវរថភ្លើងចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅក្រុងភ្នំពេញ បានកិនដាច់ជើងខាងឆ្វេង រងរបួសធ្ងន់។
ក្រោយហេតុ អ្នកបើកបររថភ្លើងដឹងភ្លាម ក៏បានបញ្ឈប់រថភ្លើង ហើយជួយសង្គ្រោះ ដល់ជនរងគ្រោះ ឲ្យគេដឹកនាំយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតផងដែរ៕