រាជធានីភ្នំពេញ៖ស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ(ខ្សោយបេះដូង)បានដេកស្លាប់បន្ទាប់ខ្លួនគេនិងប្តីនាំគ្នាផឹកស្រាថ្នាំអស់ជាច្រើលិត្រកាលពីប្រលប់រួចចូលដេកស្រាប់តែព្រលឹមឡើងឃើញស្លាប់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង០០នាទីទៀបភ្លឺថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងផ្ទះលេខ៤៦៣ ក្រុមទី៤ ផ្លូវលំភូមិគង្គារ៍ផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ស្ត្រីរងគ្រោះមានឈ្មោះ ភាព អាយុ២៧ឆ្នាំ ប្តីមានឈ្មោះ ទន់ កែ អាយុ៤៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅទីតាំងកើតហេតុខាងលើ ។
ប្រភពពីសាក្សីនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថាកាលពីជិត១ឆ្នាំកន្លងមកនេះ បុរសជាប្តីត្រូវបានប្រពន្ធមុននាំកូន២នាក់ស្រីម្នាក់ ប្រុសម្នាក់ចុះចោល ព្រោះតែគាត់អស់ចិត្តនឹងប្តីមិនចេះរកស៊ីគឺគ្មានអ្វីក្រៅពីដើរផឹកស្រា ហើយស្រវឹងរករឿងគាត់ទៀត។ លុះបានប្រពន្ធថ្មី(ស្ត្រីរងគ្រោះ) បើគិតមកដល់សព្វថ្ងៃមានរយៈពេល៨ខែហើយ បុរសជាប្តីនៅមិនកែចរិកថែមទាំងនាំប្រពន្ធផឹកស្ទើរតែរាល់ថ្ងៃទៀត។ នៅយប់កើតហេតុម៉ោងប្រហែល៩ ម៉ោង១០ អ្នកទាំងពីរបានទិញស្រាថ្នាំផឹកក្នុងផ្ទះកើតហេតុក្រោយមកឬទាស់សំដីបន្តិចបន្តួច រួចនាំគ្នាដេកអស់ទៅលុះព្រឹកឡើងម៉ោងប្រហែ៥ និង០០នាទីទៀបភ្លឺថ្ងៃទី២៣ស្រាប់តែប្តីដឹងខ្លួនឡើងឃើញប្រពន្ធខ្លួនស្លាប់បាត់ទៅហើយ គាត់មិនស្ត្រីរងគ្រោះស្លាប់ពីពេលណាមកទេ។ ភ្លាមៗនោះដែរប្តីស្ត្រីរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ច័យឃើញថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយជំងឺគាំងបេះដូង រួចក៏បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានជនរងគ្រោះ៕