០២​ថ្ងៃ​សម្រាប់​អ​នា​គត់​ពិ​ង​ផ្អែកលើ​ការសិក្សា​យ៉ាងពិត​ប្រាកដ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​សម័យ​ប្រឡង​នា​ថ្ងៃទី​២២-២៣​ខែសីហា​ឆ្នាំ​២០១៦​នេះ​គឺជា​ថ្ងៃ​ដែល​សិស្ស​និ​សិ​ត្យ​ទូទាំង​ខេត្ត​ត្រូវតែ​ប្រ​គួ​ត​ប្រជែង​តាម​តាម​ចំណេះដឹង​យ៉ាងពិត​ប្រាកដ​ដើម្បី​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាតា​បី​តា​កំពង់តែ​ទន្ទឹង​រងចាំ​លទ្ធផល​របស់​កូនៗ​ដែល​ជាការ​តបស្នង​សងគុណ​ដ៍​ធំ​មួយ​សម្រាប់​ឆាកជីវិត​របស់​កូនៗ​របស់​ពួកគាត់​មាតាបិតា​ដែល​ឈ​រងចាំ​កូនៗ​របស់គាត់​យ៉ាង​ឆ្ងាយ​ពីរ​បង​មណ្ឌល​ប្រឡង​ជាច្រើន​នាក់​បាន​ប្រាប់​ដល់​សា​ពត៌មាន​កម្ពុ​ជាថ្មី​ថា​ពួកគាត់​ដែល​បាន​ជូន​កូនៗ​គាត់​ចូល​មណ្ឌល​ប្រឡង​ហើយ​ព្រមទាំង​ឈ​រងចាំ​ទទួល​កូន​វិញ​នោះ​គឺជា​ការលើក​ទឹក​ចឹ​ត្ត​ដល់​ពួកគេ​ហើយ​ពួកគាត់​មានការ​កក់ក្តៅ​ជាង​ពេល​ច្បាប់​ពុំទាន់​បាន​រិត​បន្តឹង​ដោយ​គាត់​បន្តថា​ចាប់ពី​ច្បាប់​បាន​រិត​បន្តឹង​ជា​ផ្លូវការ​មក​កូនៗ​របស់គាត់​ហាក់ដូចជា​ប្លែក​ជាង​មុន​ក្នុងការ​សិក្សា​។​
​ចំណែក​ផ្នែក​សន្តិសុខ​វិញ​មានកា​យាមកាម​យ៉ាង​តឹងតែង​បំផុត​ទាំង​០៨​មណ្ឌល​ទូទាំង​ខេត្ត​តែ​ទោះ​យ៉ាងនេះ​ក្តី​បើ​នៅក្នុង​ប​ណ្ឌ​ល​មួយៗ​បើ​គ្មាន​ការជួយ​ចូលរួម​រិត​បន្តឹង​ពី​លោកគ្រូ​អ្នកគ្រូ​ទេ​បញ្ហា​គឺ​វា​នៅ​ដដែល​គ​ណះ​គ​ម្មា​ការ​នៅតាម​មណ្ឌល​និង​លោកគ្រូ​អ្នកគ្រូ​បាន​បញ្ជាក់ថា​ចំពោះ​ការអនុវត្តន៍​ច្បាប់​របស់​រដ្ឋមន្ត្រី​ថ្នាក់ជាតិ​ឲ្យ​មាន​ប្រសិទ្ធិភាព​នោះ​ទាល់តែ​យើងទាំងអស់គ្នា​មាន​ភាពស្មោះត្រង់​ដើម្បី​អ​នា​គត់​ក្មេងជំនាន់ក្រោយ​ហើយ​បើ​ក្រៅរបង​ការពារ​ដោយ​សមត្ថកិច្ច​យ៉ាង​តឹងតែង​ក៍ដោយ​វា​ពុំទាន់​គ្រប់គ្រាន់​នោះទេ​ទាល់​អ្នក​ខាងក្នុង​របង​ចេះ​ការពារ​ថែមទៀត​ទើប​សម័យ​ប្រឡង​នេះ​ទទួលបាន​ដោយ​យុត្តិធម៌​ដូច្នេះ​នៅតាម​បន្ទប់​មួយៗ​មានការ​ការឆែកឆេ​យ៉ាង​ល្អិតល្អន់​ក្នុងនោះ​ក៍មាន​អ្នក​សង្កេត​ផងដែរ​តែ​លទ្ធផល​យ៉ាងណា​នោះ​រងចាំ​ការប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃ​ខាងមុខ​៕

14081278_1753768461528383_2122409842_n14089474_1753768504861712_17608516_n14081414_1753768384861724_1002434579_n14111712_1753768451528384_288405617_n