រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ២នាក់) រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) និងរបួសស្រាល ២នាក់ (ស្រី ១នាក់) ។
យោងតាមនាយករដ្ឋាន នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៤គ្រឿង រួមមាន ម៉ូតូ ចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ៣គ្រឿង យានផ្សេងៗ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។ មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់), ប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ២នាក់), បត់គ្រោះថ្នាក់ ២លើក និងមិនគោរពសិទ្ធិ ២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ (យប់ ១នាក់) ។
ជាមួយគ្នានេះម្សិលមិញាលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២ ១៧៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៨៩៧គ្រឿង និងពិន័យសរុប ចំនួន ១ ២៨២គ្រឿង ៕