ឃាត់ខ្លួន​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វា​បាន​ឃាត់ខ្លួន​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​តាម​ពាក្យបណ្តឹង​ម្តាយ​ក្មេងស្រី​រងគ្រោះ​ពីបទ​ចាប់រំលោភ​កូនស្រី​ដែលមាន​វ័យ​ត្រឹមតែ​៥​ឆ្នាំ រហូត​បានសម្រេច​។ ករណី​រំលោភ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២២ ខែ សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​រោងស្នាក់នៅ​ការដ្ឋាន​សំណង់​បុរី​អង្គរ​ភ្នំពេញ ផ្លូវជាតិ​លេខ​៦ ក្រុម​១២ ភូមិ​ខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​អធិការរង​នគរបាល​យុត្តិធម៌​ខណ្ឌ​ជ្រោយចង្វា​លោក ឯក សេរី​វធ បាន​ឲ្យ​ដឹងថា ក្មេងប្រុស​បង្ក​ឈ្មោះ​ឃី ឌី អាយុ​១៣​ឆ្នាំ ស្នាក់​នៅក្បែរ​ចំណុចកើតហេតុ​ខាងលើ​ជាមួយ​ម្ដាយ​ឈ្មោះ​ហេង លី និង​មាន​ស្រុកកំណើត​នៅ​វ​ស្រុក​កងមាស ខេត្ត​កំ​ព ង់​ចាម​។ រីឯ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ធ រត អាយុ​៥​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ជាមួយ​ម្ដាយ​ឈ្មោះ សេង ណា​រី​ន និង​មាន​ស្រុកកំណើត​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
​បើតាម​ស្ត្រី​ឈ្មោះ​សេង ណា​រី​ន ត្រូវជា​ម្ដាយ​របស់ ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ពី​ដំ ណើ​រ​រឿង​ប្រាប់​សមត្ថកិច្ច​ថា​គាត់​បាន​ចាក​ចេញពី​ស្រុកកំណើត​មក​ធ្វើជា​កម្មករ​ជាមួយ​ស្វាមី​នៅក្នុង​បុរី​អង្គរ​ភ្នំពេញ​រយះពេល​១​ឆ្នាំ​មកហើយ ដោយ​យក​កូនស្រី​រងគ្រោះ​មក​ស្នាក់នៅ ជាមួយ​នៅក្នុង​រោង​កម្មករ​ដែល​ថៅកែ​សង់​អោយ​។ ជា​រៀងរាល់ថ្ងៃ​គាត់​និង​ប្តី​ទៅធ្វើ​ការបាត់ៗ​ដោយ​ទុកអោយ​កូនស្រី​រងគ្រោះ​នៅចាំ​រោង​ម្នាក់ឯង​ហើយ​ថ្ងៃនោះ​ក៏​កើត​រឿងនេះ​តែម្តង​៕

Untitled-1