រាជធានីភ្នំពេញ៖នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់មនុស្ស១៤នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១១នាក់ និងមុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតមេតំហ្វេតាមីន (ice) ៥.៨៧ក្រាម និង ១០កញ្ចប់តូច និង មេតំហ្វេតាមីន (wy) ៣គ្រាប់ ថ្នាំគ្រាប់៣៤គ្រាប់។
យោងតាមរបាយការណ៍របស់អគ្គស្នងការជាតិបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រា២ករណីឃាត់ខ្លួន២នាក់, កណ្ដាល បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់,បន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, ព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, រតនគីរី បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ស្ពឺបង្ក្រាប១ករណីឃាត់ខ្លួន៣នាក់ និងព្រះវិហារ បង្ក្រា១ករណីឃាត់ខ្លួនម្នាក់៕