មន្ត្រី​អាដហុក​ម្នាក់​ចូល​បំភ្លឺ​នៅ​តុលាការ​មុន​ថ្ងៃ​កំណត់​ស្ងាត់ៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​មួយ​រូប​ទៀត​ត្រូវ​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុងនាម​ជា​សាក្សី ករណី​សំណុំរឿង​ស្នេហា​លោក កឹម សុខា ។ ប៉ុន្តែ​ព័ត៌មាន​ទទួលបាន​មុននេះ​បន្តិច​ឲ្យ​ដឹងថា មន្ត្រី​អាដហុក​រូបនោះ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​មុន​ថ្ងៃ​កំណត់​ស្ងាត់ៗ ដោយ​ពុំ​ឲ្យ​អ្នកសារព័ត៌មាន​បានដឹង​នោះឡើយ​។ អ​ញ្ជឹ​ង​ហើយ​បានជា​ថ្ងៃនេះ​អ្នកសារព័ត៌មាន​មិនបាន​ឃើញ​វត្តមាន​មន្ត្រី​អាដហុក​រូបនោះ​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ការកំណត់​នោះទេ​។​
​គួរ​បញ្ជាក់ថា យោងតាម​ដីកាកោះ​របស់​ចៅក្រម​ស៊ើបសួរ​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ បាន​បង្គាប់​ឲ្យ​លោកស្រី ឆន សុគន្ធា ប្រធាន​ផ្នែក​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ពុធ​នេះ ខណៈដែល​មន្ត្រីជាន់ខ្ពស់​របស់​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក​៤​រូប កំពុង​ជាប់ពន្ធនាគារ​ពាក់ព័ន្ធ​ករណី​លោក កឹម សុខា នេះដែរ​។ អ្នក​ទាំងនោះ​រួមមាន លោក ណៃ វង់​ដា លោកស្រី លឹម មុនី លោក យី សុខសាន្ត និង​លោក នី សុខា​៕

លោកស្រី-ឆន-សុគន្ធា