គ​.​ជ​.​ប និង​សាលា​រាជធានី​ភ្នំពេញ​ផ្សព្វផ្សាយ​ពី​លក្ខខណ្ឌ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បើក​ការផ្សព្វផ្សាយ​អំពី​លក្ខ​ខ័​ណ្ឌ​នានា ទាក់ទង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៦ ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក្នុង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក លុន ឆេង​កៃ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រាជ​ធានី​ភ្នំពេញ ។​
​តាម​ការកំណត់​របស់ គ​.​ជ​.​ប ការចុះឈ្មោះ​បោះឆ្នោត​នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ទៅ នៅតាម​សាលាសង្កាត់​/​ឃុំ នីមួយៗ ក្នុង​ទូទាំងប្រទេស ៕

fn-2016-08-24-10-07-41-0fn-2016-08-24-10-07-23-0