សំណុំរឿងមនុស្សជំនិតអតីតប្រធានតុលាការ បើកសវនាការព្រឹកនេះ
រាជធានីភ្នំពេញ៖នៅព្រឹកនេះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជំរះលើសំណុំរឿង លោក ពេជ្រ ព្រហ្មមុនី អតីតមនុស្សជំនិតរបស់ លោក អាំង មាលតី អតីតប្រធានសាលាដំបូងក្រុងភ្នំពេញ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ពាក់ព័ន្ធនឹងករណីពុករលួយ។
លោក ពេជ្រ ព្រហ្មមុនី កន្លងមកត្រូវបានតុលាការចោទប្រកាន់ចំនួន២ករណី ទី១៖ ជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ។ ទី២៖ បទជំនួញឥទ្ធិពលអកម្ម» តាមបញ្ញាតមាត្រា ៦០៩ និង ៥៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា៕