អ្នកសារព័ត៌មាន​៤​នាក់​ប្រទូសរ៉ាយ​គ្នា​នៅ​ស្ដង់​ស្ដុក​ជ្រូក​ក្រហម​ក្នុងស្រុក​សំពៅ​លូន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ក្រុម​អ្នកសារព័ត៌មាន​៤​នាក់​បាន​ប្រឈម​នឹង​ការបោក​កាមេរ៉ា​ចោល​ពី​សំណាក់​មេការ​របស់​ឈ្មួញ​រកស៊ី​ជ្រូក​នាំចូល​ពី​ប្រទេស​ថៃ​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​បង្ហើប​អោយដឹងថា នៅវេលា​ម៉ោង​១០ និង​១៥​នាទី ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦​កន្លងមកនេះ អ្នកសារព័ត៌មាន​ចំនួន​៤​នាក់​ក្នុង​គោលបំណង​ចុះ​ផ្ដិត​យក​រូបភាព​ជ្រូក​ដែល​ឈ្មួញ​ដឹក​តាម​រថយន្ដ​របស់​ថៃ​យ៉ាង​គគ្រឹកគគ្រេង និង​ត្រូវ​ផ្ទេរ​ចុះ​នៅ​ស្ដង់​ស្ដុក​១​កន្លែង​ក្បែរ​ច្រកទ្វារព្រំដែន​គីឡូ​១៣ ក្នុងភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ត្រូវ​មេការ​ជើង​ខ្លាំង​ចំនួន​២​នាក់​ដែល​គេ​ស្គាល់​ថា​ម្នាក់​ឈ្មោះ ឆាង បានចេញ​មករា​រាំង ឈានដល់​ការ​គំរាម​ជេរប្រមាថ និង​ប្រតាយប្រតប់​គ្នា​មួយ​ប្រាវ​ថែមទាំង​ព្យាយាម​ទាញយក​កាមេរ៉ា​១​គ្រឿង​បំរុង​នឹង​បោក​ចោល​ផងដែរ ប៉ុន្ដែ​ត្រូវ​អ្នកសារព័ត៌មាន​ការពា​របា​ន​។​
​ក្រុម​អ្នកសារព័ត៌មាន​ដែល​ជួប​ហេតុ​ខាងលើ​មាន​មកពី​អង្គភាព​សារព័ត៌មាន​ខ្មែរ​ម្ចាស់​ស្រុក​ចំនួន​២​នាក់ សារព័ត៌មាន​និ​សិ​ត្ស​ក្មេង​វត្ត​ម្នាក់ និង​ភ្ញាក់​ងារ​វិទ្យុ​អាស៊ីសេរី​ប្រចាំខេត្ត​បាត់ដំបង​ម្នាក់​ផងដែរ​។
​មូលហេតុ​ដែល​ក្រុម​សារព័ត៌មាន​ចុះ​ដើម្បី​ថត​យក​រូបភាព​ជ្រូក​ក្រៅ​បរិវេណ​ស្ដង់​នេះ បន្ទាប់ពី​បែកធ្លាយ​ថា​ក្រុម​ឈ្មួញ​បាន​ដឹក​ជ្រូក​ចូល​លើស​ច្បាប់​អនុញ្ញាត​ទ្វេគុណ ហើយ​ត្រូវ​មន្ដ្រី​ពាក់ព័ន្ធ​មាត់​ច្រកទ្វារ​ត្រូវរ៉ូវ​គ្នា​ដោយ​បិទបាំង​អោយ​នាំចូល​មិនតិចជាង​១០​ឡាន​ប្រភេទ​យ៉ី​ឌុប​ឡើយ​ក្នុង​១​ថ្ងៃៗ​បើទោះបី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​រង​ការប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​បែបណា​ក៍ដោយ ម្យ៉ាងទៀត​ការនាំ​ចូល​នេះ​ពេលខ្លះ​ក៍មាន​សត្វ​ជ្រូក​ងាប់​ផងដែ​ត្រូវ​ឈ្មួញ​ក្នុងស្រុក​ធានា​ទិញ​ក្នុង​តម្លៃថោក​ដើម្បី​ព្រលះ​សាច់​លក់ ដែល​ប្រការនេះ​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាតិ​ទាំងស្រុង​។​
​មកទល់​ម៉ោង​នេះ​នៅ​មិនទាន់មាន​ការដោះស្រាយ​ណាមួយ​នៅឡើយ​ទេ ប៉ុន្ដែ​ភាគី​ក្រុម​អ្នក​សារពត៌មាន​នៅតែ​ប្រកាន់​ជំហរ​ចង់​ផ្ដិត​យក​រូបភាព​ពាក់​ព​ន្ធ័​ខាងដើម​ដើម្បី​ផ្សព្វផ្សាយ​ពត៌មាន​ជូន​ដល់​មហាជន​បាន​ជ្រាប​។​
​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​លោក​ឆាង មេការ​ស្តង់​ស្តុក​ជ្រូក​នេះ​មិនអាច​ទំនាក់ទំនង​បានឡើយ​។​
​គួរ​បញ្ជាក់ថា ស្ដង់​ផ្ទេរ​ជ្រូក​មាន​ទីតាំង​ជិត​ហាង​ជំនោរ​ជាយដែន​ខាងលើនេះ​កន្លងមក​ធ្លា​ប់រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​ព្រោះ​ស្ដង់​ស្ដុក​ជ្រូក​បន្ទាប់ពី​ទំលាក់​ជ្រូក​ចុះ ហើយ​បាន​លាង​បាញ់​ទឹក​ជ្រូក​ជា​ទំលាប់​ដែល​បង្ករ​អោយ​ទឹក​កក្វក់​នេះ​បាន​ហូរ​ចូលទៅក្នុង​អូរ​ដែល​ពួកគាត់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​៕

IMG_0627IMG_062614111836_1755029831402246_1824738399_n 14137678_1755029808068915_1814198471_n14137678_1755029808068915_1814198471_n