សហគមន៍​ទេសចរណ៍ធម្មជាតិ​កោះ​ទ្រង់ និង​ការអភិវឌ្ឍន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​សហគម​ទេសចរណ៍ធម្មជាតិ​កោះ​ទ្រង់ គឺជា​សហគម​ទេសចរ​ណ៍​មួយ ក្នុងចំណោម រមណីយដ្ឋាន​ទេសចរណ៍​ទាំង ១៦​កន្លែង ដែលមាន​ភាព​ទាក់ទាញ​ភ្លៀវ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា កំសាន្ដ​ជា​រៀងរាល់ថ្ងៃ ទាំង​ថ្ងៃបុណ្យ​ឈប់សម្រាក់ និង​ថ្ងៃ​ចុង​សប្ដាហ៍ ទាំង​រដូវប្រាំង និង​រដូវវស្សា ។​
​ជាមួយនឹង​ដំណើរ​កំសាន្ដ​ដ៏​រីករាយ​ឆ្ពោះទៅកាន់​សហគម​ទេសច​រកោះ​ទ្រង់ ភ្ញៀវទេសចរ​ទាំង អស់ ត្រូវធ្វើ​ដំណើរ​ដោយ​ជិះទូក​ដរ​ឆ្លងកាត់ ទន្លេមេគង្គ ប្រវែង​១​គីឡូ​មែត្រ រួច​ក៏​បន្តដំណើរ​ដោយ​ជិះ​កង់ ម៉ូតូ រ​ទះ​សេះ និង​ជិះ​ម៉ូតូរ​ម៉ក ទៅតាម​ចំណង​ចំណូលចិត្ត​របស់​ភ្ញៀវ​ម្នាក់ៗ ដើម្បី​បាន​មើលឃើញ​អំពី របៀប​នៃ​ការអប់រំ ការរស់នៅ និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅលើ​កោះ និង​បានឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន នៅក្នុង​សង្កាត់​កោះ​ទ្រង់​។​
​សហគម​ទេសចរ​ធម្ម​ជាតិ​កោះ​ទ្រង់ នៅ​សង្កាត់​កោះ​ទ្រ​ង ក្រុង​ក្រចេះ មាន​ទីតាំង​ស្ថិតនៅ​ទល់ មុខ​នឹង​ទី​រួម​ខេត្តក្រចេះ ហើយ​សហគម​ទេសចរ​ណ៍​មួយ​នេះ ត្រូវបាន​រៀបចំ​ជា​សហគម​ទេសចរណ៍​ឡើង ចាប់តាំងពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០០៨​មក​ម្លេះ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ប៊ុន បាន ប្រធាន​សហគម​កោះ​ទ្រ​ង ។ លោក បាន​បន្ថែមថា សហគម​ទេសចរ​ធម្ម​ជាតិ​កោះ​ទ្រង់ ក៏មាន​សេវា​បម្រើ​ជូន​ភ្ញៀវទេសចរ ដែល​មកលេង​កំសាន្ដ​ផងដែរ តាមរយៈ​ការធ្វើដំណើរ​កំសាន្ដ​ជុំវិញ​កោះ ទ្រ​ង ដោយ ជិះ​កង់ ម៉ូតូ រ​ទះ​សេះ និង​ម៉ូតូរ​ម៉ក​ជាដើម ។ ជាពិសេស សហគម មានផ្ទះ​សំណាក់ សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ឲ្យ​ស្នាក់នៅ និង​មាន​បម្រើ​អាហារ​គ្រប់ពេល និង​តាម​តម្រូវការ​របស់​ភ្ញៀវ ទៀតផង ដែល​រហូតមកដល់​ឆ្នាំ​២០១៦​នេះ សហគម​ទេសចរ​កោះ​ទ្រង់ បាន​ពង្រីក​ផ្ទះ​ស្នាក់នៅ មាន​ចំនួន ៥​ផ្ទះ ។​
​លោក ប៊ុន បាន បាន​បញ្ជាក់ថា កំណើន​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​សហគម​ទេសចរ​ធម្មជាតិ​កោះ​ទ្រង់ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ គឺមាន​ការកើនឡើង និង​មាន​ភ្ញៀវទេសចរ​មកលេង​កំសាន្ដ និង​ស្នាក់នៅ ចាប់ពី​ចន្លោះ​ខែកញ្ញា ដល់​ខែមេសា និង​មានការ ថយចុះ​ទៅវិញ ពី​ខែឧសភា ដល់​ខែសីហា ។ លោក បាន​បន្តថា ប្រជាពលរដ្ឋ ក្រៅពី​ប្រកប​របរ​ដឹកជញ្ជូន ភ្ញៀវទេសចរ​ជូន​ទស្សនា​កំសាន្ដ ក្នុង​សហគម គឺ​ពួកគាត់​បាន​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ ដាំ​បន្លែ​ជា​លក្ខណៈ គ្រួសារ ។​
​ទន្ទឹមនឹង​ការកកើត​សហគម​ទេសចរ​នោះ​ឡើង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏មាន​ការប្រសើរ​ឡើង​ថែម​មួយកម្រិត ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ការ​ទាយ​យក​ផលប្រយោជន៍​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ដើរលេង និង​សម្រាក់​កំសាន្ដ​នៅលើ​កោះ​មួយ​នេះ ។​
​នៅក្នុង​ដំណើរ​កំសាន្ត​នោះ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ យុវជន យុវនារី អ្នក​ទើប​រៀបការ និង​អ្នកមាន​គូរ​ស្រករ​តែ​មិនទាន់​រៀបការ បាននាំគ្នា​ចូលរួម​ដាំ​កូនឈើ​គ្រប់ៗ​គ្នា ដើម្បី​ទុកជា​អនុស្សាវរីយ៍ នឹង​ស្របទៅតាម​ពាក្យស្លោក ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម ។ សហគមន៍​ទេសចរ​កោះ​ទ្រង់ ស្ថិតនៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ មាន​ផ្ទៃដី​សរុប​ចំនួន ២២២ ហិច​តា និង​មាន​ផ្ទៃដី​សម្រាប់​ដាំ​កូនឈើ​ចំនួន ៣​ហិច​តាក​ន្លះ និង​មាន​សហគមន៍​តូចៗ ចំនួន​៣​ទៀត គឺ​សហគមន៍​ក្រូចថ្លុង សហគមន៍​បន្លែ និង​សហគមន៍​ស្រូវ ប វ ស ជា​សហគមន៍​ដែល​ធ្វើ​ស្រូវ​បង្គោល វប្បកម្ម​ស្ទូង​១​ដើមៗ ។​
​លោកស្រី សេង សុទ្ធា ប្រធាន​ក្រុមរ​ទះ​សេះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅពេលដែល​ភ្ញៀវទេសចរ មក​ទស្សនា​នៅលើ​កោះ​ទ្រង់​នេះ គឺ​ពួកគាត់​តែងតែ​ត្រូវការ​ជិះរ​ទះ​សេះ ដើម្បី​ទស្សនា​គ្រប់​ទីកន្លែង​នៅលើ​កោះ ដូចជា​កន្លែងផ្ទះ​ស្នាក់​សហគម ថ្ងៃ​លិច កន្លែង​ដាំ​កូនឈើ ទស្សនា​សហគម​តូចៗ និង​ហូប​ផ្លែ​ក្រូចថ្លុង នៅតាម​ផ្ទះ ដោយ​ក្នុងតម្លៃ​សមរម្យ ។​
​បន្ទាប់ពី​ធ្វើដំណើរ​ទស្សនា​កន្លែង​ជាច្រើន​នៅលើ​កោះ​ទ្រង់​រួចមក ភ្ញៀវទេសចរ​ក៏​អាច​ឈប់សម្រាក់​ជា លក្ខណៈ​គ្រួសារ និង​មិត្តភក្ដិ នៅផ្ទះ​ស្នាក់​សហគមន៍​ថែម​ទៀតផង ដែលមាន​ទទួល​បម្រើ​នូវ​សេវា ចំណីអាហារ​ជា​ច្រើម​មុខ និង​មានតម្លៃ​សមរម្យ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ។​
​គូសបញ្ជាក់ថា ខេត្តក្រចេះ គឺជា​ខេត្ត​មួយ​ដែល​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ និង​មានការ អភិវឌ្ឍន៍​រីកចំរើន ដោយមាន​រមណីយដ្ឋាន​ទេសចរណ៍​សរុប​ចំនួន ១៦​កន្លែង កំពុង​បំរើ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កំសាន្ដ ៕

14111711_1755143508057545_1161357034_n14081324_1755143668057529_1904481394_n

14111628_1755144271390802_1001802918_n
14101653_1755143504724212_1267365938_n14102046_1755143988057497_1492017213_n14111738_1755144211390808_1295986343_n
14137805_1755143544724208_573748641_n
14112082_1755143574724205_707982140_n