បទល្មើស​នេសាទ​តាម​ដងស្ទឹង​សង្កែ​កំពុង​បំផ្លាញត្រី​ឲ្យ​ដាច់​ពូជ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង​បាន​រិះគន់​ទៅលើ​បទល្មើស​នេសាទ​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ​មាន ឆ្នុក​,​ស្បៃ​,​អ៊ុយ​,​ស​ម្រះ កំពុង​បំផ្លាញ​ពូជ​ត្រី​ធម្មជាតិ មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចុះទៅ​ហាមឃាត់ ឬ​បង្ក្រាប​នោះឡើយ ។​
​ពលរដ្ឋ​បាន​លើកឡើងថា បើទោះបី​រដូវ​ហាមឃាត់ ឬ​រដូវ នេសាទ​ក៏ដោយ គេ​សង្កេតឃើញថា ជា​រៀងរាល់ឆ្នាំ​គេ​តែង​ឃើញ​បទល្មើស​នេសាទ ,​ឆ្នុក ,​ស្បៃ​, អ៊ុយ​,​ស​ម្រះ តែង​កើតមាន​ជា​ហូរហែ​គ្រប់​ទី កន្លែង​ជាពិសេស​ក្នុង​ស្ទឹង​សង្កែ​មាន​រាប់សិប​កន្លែង​ចាប់ពី​ចំណុច​ខាងមុខ​សាលាខេត្ត រហូត​ទៅដល់​ឃុំ​វត្ត​តា​មិ​ម​ក្នុង ស្រុក​សង្កែ​និង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​តែម្តង ។​
​បទល្មើស​នេសាទ ,​ឆ្នុក​,​ស្បៃ , អ៊ុយ និង​ស​ម្រះ ទាំងអស់នេះ​កំពុង​ត្រូវបាន​បំផ្លាញ​រាល់​ពូជ​ត្រី​ធម្មជាតិ​ហើយ​មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចុះទៅ​ធ្វើការ​ហាមឃាត់ ឬ​បង្ក្រាប​ឡើយ ។​
​បើតាម​ការលើកឡើង​ពី​ខាង​ក្រុម​អ្នករកស៊ី​ដាក់ ,​ឆ្នុក ,​ស្បៃ , អ៊ុយ​និង​ស​ម្រះ​នៅក្នុង​ស្ទឹង​
​សង្កែ​បាន​ប្រាប់ថា មន្ត្រីជលផល​ឲ្យ​ដាក់​អី ដាក់​ទៅ​តែ​បើសិនជា​ខាង​ពត៍​មាន​ចុះផ្សាយ​លោក​និង​ចុះ​ចាប់ ។​
​ជំវិញ​ករណី​បទល្មើស​នេសាទ​នេះ​ផងដែរ លោក ជួង សុភា នាយ​ខណ្ឌ​ជលផល​ខេត្តបាត់ដំបង​បាន​ប្រាប់​(​មេគង្គ​ប៉ុស្តិ៍​)​យើង​នា​រសៀល​ថ្ងៃទី​២៥ សីហា នេះ​ថា​រឿង ,​ឆ្នុក​, ស្បៃ​, អ៊ុយ​,​និង​ស​ម្រះ​នៅក្នុង​ស្ទឹង​សង្កែ​លោក​ទើបនឹង​ទទួលបាន ហើយ​លោក​បាន​ចាត់​អោយ​ខាង​សង្កាត់​ចុះទៅ​ទប់​ស្កាត​និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេល ។ រីឯ​លោក យឹម ហួរ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ខេត្ត​បាន​ប្រាប់​(​មេគង្គ​ប៉ុស្តិ៍​)​ផងដែរ​ថា​ក្នុង​បញ្ហា​បទល្មើស​នេសាទ​នៅ​ស្ទឹង​សង្កែ​នេះ​លោក​បានរៀបចំ​ចុះទៅ​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​ដោយផ្ទាល់ ។ ប៉ុន្តែ​ដោយ​លោក​ជាប់​ប្រជុំ​ទើប​លោក​លើក​ទៅ​ថ្ងៃស្អែក​វិញ​ដូច្នេះ​គម្រោង​នេះ​ត្រូវដាក់​វិធានការ​ជាក់​ស្រែង​នៅពេល​ក្រោយ ៕

14159889_1755435168028379_119620931_n14138566_1755435154695047_1021965080_n14137916_1755435161361713_732057871_n14089544_1755435174695045_1370554936_n14081088_1755435191361710_1732020779_n