ឪពុក និងកូនប្រុសជនជាតិកូរ៉េលង់ទឹកសមុទ្រស្លាប់នៅឆ្នេរអូរត្រេះ២
ខេត្តព្រះសីហនុ៖ជនជាតិកូរ៉េ២នាក់ឪពុក និងកូនបានលង់ទឹកស្លាប់ បន្ទាប់ពីបានចុះមុជទឹកសមុទ្រ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៦ ខែសីហានេះ នៅឆ្នេរអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ Lee Minseock អាយុប្រមាណ៤០ឆ្នាំ និងម្នាក់ទៀតជាកូនឈ្មោះ Lee Seungjae អាយុប្រមាណ៤ឆ្នាំ។ ជនរងគ្រោះទាំងពីរនាក់ឳពុកកូន បានមកស្នាក់នៅក្នុងបន្ទប់លេខ២០ ក្នុងសណ្ឋាគារ រីហ្ស៊ត នៃយ៉ា ស្ថិតនៅក្នុងក្រុមទី២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា៕