រួមភេទ​ច្រើនលើក​មិន​អី ព្រោះតែ​មិនមាន​លុយ​ឲ្យ​ នាង​ប្តឹង​ថា​ចាប់រំលោភ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2016 ក+ ក-

ខេត្តស្ទឹងត្រែង​៖​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​ជា​មនុស្ស​ស្គាល់​ចិត្តថ្លើម​គ្នា ប៉ុន្តែ​ថ្ងៃ​រួមភេទ​ចុងក្រោយ​ត្រូវបាន​នាង​ប្តឹង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ទួល​ខ្លា​ក្រហឹម ក្នុងភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​
​បុរស​ជាប់ចោទ​បាន​ប្រាប់ថា កន្លងមក​ខ្លួន​នឹង​នារី​រងគ្រោះ គឺជា​មនុស្ស​ស្គាល់គ្នា និង​ធ្លាប់​រួមភេទ​ជាមួយគ្នា​ជាច្រើនលើក​មក​ដែរ ។ តែដោយសារ​ថ្ងៃកើតហេតុ ពុំមាន​លុយ​ឱ្យ​នាង​ចាយ និង​ទំនាស់​សម្តី​បន្តិចបន្តួច​ប៉ុណ្ណោះ ទើប​នៅ​ថ្ងៃទី​២៧ សីហា នាង​ដាក់ពាក្យ​ប្តឹងទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​ដ្ឋ​នគរបាល​ខេត្ត ។​
​កម្លាំង​នគរបាល ក្រោយពី​ទទួល​បណ្តឹង​ថ្ងៃទី​២៨ ក៏​ចុះ​ឃាត់ខ្លួន​ជន​នោះមក​ស្នងការដ្ឋាន​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​នា​ព្រឹក​ថ្ងៃទី​២៩​សីហា​នេះ​៕

68a0864b-0559-450e-b86e-985cc30378d4