រាជធានីភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ដោយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតបានរថយន្តឡង់គ្រីស័រមួយគ្រឿង ដាវ៤ដើម កាំបិតផ្គាក់១ កាំបិតបុ័ងតោ១ ញញួ១ និងម៉ូតូ១គ្រឿងផងដែរ។
ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ប្រត្តិបត្តិការធ្វើឡើងតាំងពីម៉ោង១០យប់រហូតដល់ម៉ោង៤ និង៣០ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ។ លោកឧត្តមសេនីយ៍បន្តថា ក្រុមចោរប្លន់ទាំងនេះ តែងតែធ្វើសកម្មភាព នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនមែនតែទឹកដីខណ្ឌឫស្សីកែវនោះទេ តែនៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងបន្តសួរនាំពីសកម្មភាពរបស់ពួកវា។
ជាមួយគ្នានេះកម្លាំងនគរបាល ក៏បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមបង្ក្រាបបក្ខពួកដែល នៅសេសសល់ផងដែរ៕
បង្ក្រាបក្រុមចោរសាំម៉ូរ៉ៃ៤នាក់ ដកហូតរថយន្តឡង់គ្រីស័រមួយគ្រឿង