រាជធានីភ្នំពេញ៖អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលលោក អ៊ុក គីមសិទ្ធិ បានចេញដីកាកោះហៅលោក កឹម សុខា ចូលសវនាការនៅថ្ងៃទី០២ ខែកញ្ញាខាងមុខនេះក្នុងនាមម្ចាស់បណ្តឹងសាទុក្ខ។
យោងតាមដីការបស់មហាអយ្យការអមតុលាការកំពូលបានឲ្យដឹងថា អគ្គព្រះរាជអាជ្ញារង សម្រេចបង្គាប់ឲ្យលោក កឹម សុខា (ម្ចាស់បណ្តឹងសាទុក្ខ) ចូលមកតុលាការកំពូលនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក។
នៅក្នុងដីកាបានបញ្ជាក់យ៉ាងដូច្នេះថា ក្រោយពីបានពិនិត្យសុំណរឿងព្រហ្មទណ្ឌ៤៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជាតិខ្មែរ(ម្ចាស់បណ្ដឹងសាទុក្ខ), ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ បដិសេធក្នុងការចូលខ្លួន (ពាក្យស្នើសុំបំពេញកិច្ច) ប្រព្រឹត្តទៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាមញ្ញត្តិមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ៕