ភរិយា ​និង​កូន លោក កែម ឡី ចាក​ចេញពី​កម្ពុជា​ស្ងាត់ៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ បាន​អះអាង​តាមរយៈ​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​មួយ កាលពី​យប់​ថ្ងៃទី​២៩ សីហា នេះ ដោយ​ព្រះអង្គ​បញ្ជាក់ថា ភរិយា និង​កូនៗ លោក កែម ឡី បាន​ចាក​ចេញពី​កម្ពុជា​ហើយ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦​នេះ ។ ប៉ុន្តែ​ព្រះអង្គ​មិនបាន​ប្រាប់​ទេ​ថា តើ​ភរិយា​និង​កូនៗ លោក កែម ឡី នឹង​ទៅកាន់​ប្រទេស​ណា​នោះ ។​
​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ បាន​បន្ថែមថា ពិធីបុណ្យ​១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦ តុលា ២០១៦ ហើយ​លោកស្រី​ភរិយា​លោក​កែម ឡី បានប្រគល់​សិទ្ឋិ​ប្រគេន​ព្រះ​តេជគុណ​ជា​អ្នករៀបចំ​ចាត់ចែង​ពិធីបុណ្យ​១០០​ថ្ងៃនេះ ផងដែរ៕

13619850_10153969662958800_6778826237309125552_n