មន្ត្រី​អាដហុកពាក់ព័ន្ធក្នុងសំណុំ​រឿង​លោក កឹម សុខា ម្នាក់ដួលសន្លប់​ក្នុង​បន្ទប់​សវនាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក ណៃ វ៉ង់​ដា មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ដែល​ជាប់ចោទ​ពីបទ​សូកប៉ាន់​សាក្សី លើ​សំណុំរឿង​អាស្រូវ​លោក កឹម សុខា បាន​ដួលសន្លប់ ខណៈ​លោក​កំពុងស្ថិត​ក្នុង​សវនាការ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​៣០ សីហា​នេះ ។ ភ្លាមៗ នោះ​លោក ណៃ វ៉ង់​ដា ត្រូវបាន​បញ្ជូន​មកកាន់​បន្ទប់​ដាច់ដោយឡែក​មួ​យ ដើម្បី​ជួយសង្គ្រោះ ។​
​គួរ​បញ្ជាក់ថា សវនាការ​នាពេលនេះ មេធាវី​ការពារ​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប ស្នើ​មកកាន់​សាលាឧទ្ធរណ៍ ដើម្បី​មោឃភាព​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​មេធាវី​ហៅ​ការឃុំខ្លួន​អ្នក​ទាំង​៤​នេះ ជា​ការខុស​នីតិវិធី​ច្បាប់​។​
​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ទាំង​៤​រូប គឺ​លោក ណៃ វ៉ង់​ដា អ្នកស្រី លឹម មុន្នី លោក នី សុខា និង​លោក យី សុខសាន្ត ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី លើ​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា និង​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ៕

eaf437be-3542-48d9-a12e-1205d55f4996