ស្អែក! ព្រឹទ្ធសភាពិនិត្យសេចក្តីស្នើសុំលើកអភ័យឯកសិទ្ធិលោកស្រី ថាក់ ឡានី
រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្តីស្នើសុំលើកអភ័យឯកសិទ្ធិសភា របស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី២ មកពីគណបក្សសម រង្ស៊ី ។
សូមជម្រាបថា លោកស្រី ថាក់ ឡានី រងនូវបណ្តឹងពីគណបក្សកាន់អំណាច ខណៈដែលលោកស្រីបាននិយាយជាសាធារណៈថា សម្តេច ហ៊ុន សែន ជាអ្នកបាញ់សម្លាប់លោក កែម ឡី៕