បាត់បង់​សតិ​ជា​មនុស្ស​ដោយសារ​អំណាច​ស្រា​ធ្វើ​ឲ្យ​ក្លាយជា​ឃាតករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​មាន​ករណី​ឃាតកម្ម​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ើ​ត ស៊ីន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​យក​ញញួរ​វាយ​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន​ឈ្មោះ ដែង ស៊ើ​ត អាយុ​៧៥​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ បណ្តាល​ឲ្យ​ស្លាប់​។ ករណីនេះ​កើតឡើង​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ ម៉ោង​ប្រហែល​១៦ និង​០០​នាទី នៅ​ចំណុច​ក្រុម​៥​ភូមិ អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។​
​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជននេះ​ជាម​នុស្ស​ស្រវឹងខួប ស្ទើរ​គ្មាន​ស្មារតី​ជាម​នុស្ស ហើយ​តែង​រករឿង​ឪពុក​រាល់ថ្ងៃ​ដើម្បី​បាន​លុយ​ទិញ​ស្រា​ផឹក​។ ប្រភព​បន្តថា គ្រួសារ​គាត់​គឺមាន​តែ​ពីរ​នាក់​ឪពុក និង​កូន​ប៉ុណ្ណោះ​។​
ក្រោយ​កើតហេតុ​កំលាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Untitled-1