ស័ក្តិ​៤​នគរបាល​ម្នាក់ស្រវឹងជោក​ឈប់​ឡាន​ដេក​កណ្តាលផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក​ស័​ក្កិ​៤​នគរបាលជាតិ​ម្នាក់ ស្រវឹង​ជោក​មិនអាច​បើករថយន្ត​ទៅមុខ​បាន​ក៏​សម្រេចចិត្ត​ឈប់​រថយន្ត​កណ្តាលផ្លូវ​ដេក​ស្រមុក​ខុ​រ​ធ្វើ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដែល​ស្មានតែ​លោក​ស័​ក្កិ​៤​ខ្យល់គរ ។ ហេតុការណ៍​នេះ​កើតឡើង នៅ​ជិត​ស្ពាន​អាកាស​តិច​ណូ នា​ម៉ោង​២ និង​០០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។ គេ​ប្រទះឃើញ​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤​ម្នាក់ បាន​សន្លប់​ស្តូកស្តឹង​នៅក្នុង​រថយន្ត​តែម្នាក់ឯង ដោយ​ម្នាក់ៗ សង្ស័យ​ខ្យល់គ ក៏​នាំគ្នា​ជួយសង្គ្រោះ​លុះ​ពេល​ចូលទៅ​ជួយ ទើប​ដឹងថា​នគរបាល​រូបនេះ​ស្រវឹង​សោះ ។ តែ​ដោយ​តែដោយសារ​ស្ថានភាព​ស្រវឹង​ខ្លាំង រហូតដល់​សន្លប់​ស្តូកស្តឹង​តែម្នាក់ឯង ដូច​ច្នោះ​ទើប​សមត្ថកិច្ច​ខណ្ឌទួលគោក ហៅ​ឡានពេទ្យ​មក​ដឹក​យកទៅ​សង្គ្រោះ​អាយុជីវិត នៅ​មន្ទីរពេទ្យ​តែម្តងទៅ ៕

fn-2016-08-31-07-16-55-6fn-2016-08-31-07-16-54-1fn-2016-08-31-07-16-54-3