គណបក្សអំណាចខ្មែរប្រតិកម្មចំពោះការរៀបចំចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖គណបក្សអំណាចខ្មែររបស់ លោក សួន សេរីរដ្ឋា បាននិងកំពុងធ្វើសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃពុធនេះ ដោយប្រតិកម្មទៅនឹង ការរៀបចំចុះឈ្មោះរបស់ គណៈកម្មា ធិការរៀបចំការបោះឆ្នោត ដែលគ្រោងចាប់ផ្តើមចុះឈ្មោះបោះឆ្នោតថ្មីចាប់ពីថ្ងៃទី០១ កញ្ញាស្អែកនេះ។
មន្ត្រីគណបក្សអំណាចខ្មែរ បានបញ្ជាក់ថា សន្និសីទនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សអំណាចខ្មែរ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទូលគោក ដោយផ្តោតលើបញ្ហា២ចំណុច រួមមាន៖ ទី១.ប្រតិកម្មលើការរៀបចំចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីរបស់ គ.ជ.ប, ទី២.ការមើលឃើញជាក់ស្ដែង នៃអំណាចមេឃុំរបស់គណបក្សដប្រជាជនជនកម្ពុជា នៅតាមមូលដ្ឋាន៕