ប្រកបរបរហ្នឹងយូរហើយមិនអី ពេលនេះភ្លាត់ស្នៀត !
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2016 ក+ ក-

ខេត្តមណ្ឌលគិរី​៖​បុរស​ពីរ​នាក់​ដែល​គេ​ស្គាល់​ច្បាស់​ថា មាន​របរ​រកស៊ី​នេសាទ​ត្រី​តាម​វិធី​ឆក់​ជា​យូរ​មកហើយ​នោះ មកដល់​ថ្ងៃនេះ​កើតមាន​គ្រោះថ្នាក់​ដោយ​ការ​ធ្វេស​ប្រ​ហេស​ក្នុង​របរ​របស់ខ្លួន​ប​ណ្តា​ល​ឲ្យ​ឆក់​ស្លាប់​។ ករណីនេះ​កើត​ឡោះ​ង​នៅក្នុង​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦​នៅ​ចំ​ណុ​ភូមិ​«​អូរ​ច្បារ​»​ស្ថិតនៅ​ភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។
​បុរស​ពីរ​នាក់​បាត់​ខ្លួន​ក្នុង​តំបន់​ខាងលើ​សង្ស័យ​លង់​ទឹក​ក្រោយ​ជិះទូក​ឆក់​ត្រី ការបាត់​ខ្លួន​អ្នក​ទាំងពីរ​មាន​រយៈពេល​យូរ​មាន​មន្ទិលសង្ស័យ​ដល់​ក្រុមគ្រួសារ​ក៍​កើតមាន​ភាព​ឆោ​រ​ឡោ​កើតឡើង ស្របពេល​ដំណឹង​បាន​លេចឮ​ដល់​សមត្ថកិច្ច​។​
​លោក ខ្លូត សុ​ឃា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​បាន​ចាត់ចែង​កំលាំង​តាម​រុករក​បុរស​ទាំងពីរ​ខាងលើ លុះ​ក្នុង​ថ្ងៃ​ដដែល​ការតាមរក​នេះ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​រួមទាំង​ទូក និង ឧបករណ៍​ឆក់​ត្រី​ជាច្រើន​។​លោក​អធិការ​បន្តទៀតថា ការងារ​នេះ​បន្ត​ដល់​ព្រឹក​ប្រ​លឹម​ថ្ងៃទី​៣១ ខែសីហារ ឆ្នាំ​២០១៦ ទាំង​សមត្ថកិច្ច អ្នកជំនាញ​មុជទឹក​និង​ក្រុមគ្រួសារ​ក៍​ប្រទះ​សាកសព​ជនរងគ្រោះ​ទី​ពីរ​អណ្តែត​ទឹក​
​នៅ​ប្រប​មាត់ទឹក​«​អូរ​ច្បារ​»​មាន​សភាព​ហើមស្ពីង​ទៅហើយ​។​
​សមត្ថកិច្ច​បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សាកសព​ជនរងគ្រោះ​ទាំងពីរ​និង​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា បុរស​ទាំងពីរ​នាក់​ប្រាកដជា​ឆក់​និង​ឧ​បរ​កណ៍​ឆក់​ត្រី ហើយ​លង់ទឹក​ស្លាប់​តែម្តង​។​ចំណែក​អត្ត​សា​ញ្ញាណ​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​ស្គាល់​ទី​០១​ឈ្មោះ​បាយ ឡោះ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​ឡាវ​និង​ទី​០២​ឈ្មោះ​គង់ គីត​អាយុ​៤៧​ឆ្នាំ​ជនជាតិខ្មែរ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បច្ចុប្បន្ន​ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​។​ស្របពេល​ជាមួយគ្នានេះ​អជ្ញាធរ​ដែនដី​សមត្ថកិច្ច​គ្រប់​មជ្ឈដ្ឋាន​ស្នើសុំ​យ៉ាងទទូច​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ មេត្តាជួយ​ការពារ​មច្ឆា​ជាតិ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ទន្លេ បឹង ព្រែក​ស្ទឹង​អូរ ដោយ​បញ្ចប់​នូវ​ទង្វើរ​យក​ឧបករណ៍​នេសាទ​ត្រី​តាម​វិធី​ឆក់​ត្រី​ទោះជា​ឧបករណ៍​នោះ​តូច​ឬ​ធំ​ក៍ដោយ ព្រោះ​រដូវ​នេះ​ជា​រដូវ​បិត​នេសាទ​ផង​៕

IMG-20160901-WA0003IMG-20160901-WA0000IMG-20160901-WA0002