ដោយប៉ែន សុផល
បាត់ដំបង៖ជនសង្ស័យម្នាក់ជាជនទើបនឹងចេញពីព័ន្ធធនាគាបាន៨ខែជួញដូសារធាតុញៀនដោយខុសច្បាប់ ក្នុងករណីជួញដូរថ្នាំញៀនចំនួន៣៤៨គ្រាប់ និងថែមទាំងមានដីកាចាប់ខ្លួនក្នុងបទល្មើសដូចគ្នាខាងលើទៀតផងថ្ងៃទី៣១ សីហា ២០១៦វេលាម៉ោង១៤ និង៣០នាទី។
លោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹកបានឲ្យកំម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំពេជ្រចិន្តាដើម្បីចេញ ល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី ឈ្មោះ ភ្លើយ យ៉ន ហៅយ៉ង ភេទប្រុស អាយុ៣៤ឆ្នាំ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៧៣ ត.ព្រ/១៦ ចុះថ្ងៃទី២៨.០៦.២០១៦ ចេញដោយចៅក្រមលោក លិ សុខា ពាក់ព័ន្ធបទល្មើសជូញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ខណៈពេលជនសង្ស័យកំពុងជិៈម៉ូតូម៉ាកឆាលីក្នុងទឹសដៅដើរចែកចាយនូវគ្រឿងញៀនត្រូវ កំម្លាំងល្បាតបានបើករថយន្តតាមទៅដល់ចំណុចភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ និងឆែកឆេរក្នុងកាបូបស្ពាយពណ៍ខ្មៅ រកឃើញថ្នាំញៀនប្រភេទយ៉ាមាគ្រាប់សំប៉ែតពណ៍ផ្កាឈូកមានសញ្ញាWYចំនួន០២ថង់ខៀវកិបមាត់លាក់ទុកក្នុងកាបូបស្ពាយ បានឃាត់ខ្លួនជនសង្ស័យខាងលើក្នុងបទល្មើសជាក់ស្តែងតែម្តង វត្ថុតាងដកហូតរួមមាន៖១.គ្រាប់ថ្នាំពណ៌ផ្កាឈូកមានអក្សរ WY ចំនួន៣៤៨គ្រាប់ ដែលសង្ស័យជាសាធាតុញៀន និងទូសព្ទ័ដៃចំនួន០១គ្រឿងម៉ូតូម៉ាកឆាលី០១គ្រឿងគ្មានស្លាកលេខ ។
ករណីខាងលើនេះ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
ទើបចេញពីគុកបាន០៨ខែមិនព្រមរាងចាល ជួញដូរទៀត….!