បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​តាម​​អន​ឡាញ​២កន្លែង​ឃាត់ខ្លួន​មនុស្ស​១០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​ទីតាំង​ភ្នាល់​បាល់​តាម​ប្រព​ន្ធ័​អន​ឡាញ​ពីរ​កន្លែង ដែល​បើក​លេង បង្ក​អសន្តិសុខ​ដល់​ភូមិ ឃុំ​មាន​សុវត្ថិភាព ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​តែ​មិន​បញ្ជាក់​ឈ្មោះ​ម្ចាស់​ទាំងពីរ​នោះ ។ ការចុះ​បង្ក្រាប​ទីតាំង​អន​ឡាញ​ពីរ​កន្លែង​នេះ​ធ្វើឡើង​កាលពី​ម៉ោង​៥ និង​៣៧​នាទី​ល្ងាច ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​
​ប្រភពពី​សមត្ថកិច្ច​ប្រាប់ថា ការចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ​គឺ​កម្លាំង​នគរបាល​នៃ​ស្នងការ​រដ្ឋា​ន​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត រឹបអូស​បាន​កុំ​ព្យួ​ទ​រ័ ទីតាំង​ទីមួយ បាន​ចំនួន​៥​ឈុត និង​ទី​តាំងទី​ពីរបាន​ចំនួន​៧​ឈុត ចាប់ខ្លួន​មនុស្ស ប្រុស ស្រី​៦​នាក់ ស្រី​ចំនួន​៤​នាក់ ។​
​ប្រភព​បញ្ជាក់ថា ក្រោយពី​ការបង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​ប្រព​ន្ធ័​អន​ឡាញ​ទាំងពីរ​ទីតាំង​ខាងលើនេះ មិនត្រូវ​បាន​យកមក​រក្សាទុក​នៅ​កន្លែង​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយប៉ែត​ឡើយ ដោយបាន​ដឹកជញ្ជូន​ទាំង​មនុស្ស​ប្រុស ស្រី និង​គ្រឿង​ដែល​បម្រើ​ឲ្យ​ល្បែងភ្នាល់​ខាងលើ​ទៅ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​តែម្ដង ។​
​ពាក់​ព​ន្ធ័​បញ្ហា​ខាងលើនេះ លោក ធិ​ន ស៊ិន​ដេ​ត អធិការ​ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ លោក​ថា មិនទាន់​បានទទួលរ​បាយ​កា​រណា​ជាក់លាក់​អំពី​ឈ្មោះ​ម្ចាស់​ទីតាំង​ទាំងពីរ​ខាងលើ​ឡើយ ។​
​ចំណែក​លោក សិទ្ធ ឡោះ ស្នងការរង​ខេត្តបន្ទាយមានជ័យ ពេល​អ្នកសារព័ត៌មាន​សាកសួរ​ជុំវិញ​ករណី​បង្ក្រាប​ទីតាំង​ខាងលើនេះ​សួរ​អស់​សំណួរ​ផង រួច​បាន​បិទ​ទូរ​សព្ទ័​តែម្ដង ។​
​អ្នកស្រុក​បានលើកឡើង​ថា ចំពោះ​ល្បែងស៊ីសង​នៅ​ក្រុង​ប៉ោយប៉ែត​ហាក់ដូចជា​មានការ​កើនឡើង ដែល​គួរ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្ម អំពី​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​របស់គាត់ ហើយ​ការបង្ក្រាប​ល្បែងស៊ីសង​របស់​សមត្ថកិច្ច​ពួកគាត់​មានការ​ត្រេកអ តែមាន នៅ​ទីតាំង​ជាច្រើន​កន្លែង​ទៀត នៅ​មិនទាន់​បង្ក្រាប ហាក់បីដូចជា​នៅមានកម្រិត បើ​ល្បែងស៊ីសង​ឆ្នោត​វិញ គី​កំពុង​តែមាន​ច្រើន​នៅតាម​ទីផ្សារ ឬ​តាម​គេហដ្ឋាន​ដែល​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​នៅ​អំពើចោរកម្ម​គ្រប់​ប្រភេទ​កើតចេញពី​ការ​ចាញ់ល្បែង៕

unnamed