ដោយ៖ប៉ែន សុផល
បាត់ដំបង៖តាមអនុសាសន៍ណែនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក សៅ សាម៉ុន ស្នង ការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុថ្មគោលព្រមទាំងអនុវត្តតាមវិធានការជំនាញដែលដាក់ចេញដោយលោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែន ប្រឆាំងបទល្មើស រួមទាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១២ និង៣០នាទី លោកវរ សេនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាល បង្ក្រាករណី( រក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿង ញៀន ) ដោយខុសច្បាប់មួយករណី ក្នុងភូមិពពាលខែ ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការ នេះបានឃាត់ខ្លួនជនសង្ស័យចំនួន ០ ៣ នាក់ភេទប្រុសគឺ៖១-ឈ្មោះ ឈុន សុផល អាយុ ៣៥ ឆ្នាំ រស់នៅភូមិចប កាប់ ឃុះអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ២-ឈ្មោះ វិន វឌ្ឍនា អាយុ ២៥ ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៣-តែ ប៊ុនលាង អាយុ ២៥ ឆ្នាំ រស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ វត្ថុតាងរឹបអូសបាន៖ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ទំងន់ ១០៣.២៩ក្រាម ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀននិងសម្ភារៈពាក់ព័ន្ឋមួយចំនួនទៀត ។
សូមជំរាបជូនថា បញ្ហាគ្រឿងញៀនគឺជាក្តីកង្វល់មួយរបស់យើងទាំងអស់គ្នា ហើយក៏ជាភារកិច្ចរួម ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋក៏ដូច ជាប្រជាពលរដ្ឋនៅមូល ដ្ឋាន បន្តសហការ និងហ៊ានរាយការណ៍ទាន់ពេលវេលាដើម្បីសមត្ថកិច្ចមានវិធានការបង្ក្រាប ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕