ឧទ្ធរណ៍បញ្ជាក់ថា នីតិវិធី ACU ចំពោះមន្ត្រីអាដហុកត្រឹមត្រូវ
រាជធានីភ្នំពេញ៖មន្ត្រីសាលាឧទ្ធរណ៍បានចេញមុខបញ្ជាក់ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ រកឃើញថា នីតិវិធីរបស់សមត្ថកិច្ចអង្គភាព ប្រឆាំងអំពើពុករលួយចំពោះមន្ត្រី អាដហុក ដែលកំពុងជាប់ឃុំ៤រូប គឺត្រឹមត្រូវ ។ ដូច្នេះក្រុមប្រឹក្សាជំនុំជម្រះ នៃសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចបដិសេធចោលបណ្តឹង របស់មន្ត្រីអាដហុក៤រូប ដែលប្តឹងសុំមោឃភាព នីតិវិធីរបស់ ACU ៕