កាមរី​បុក​នីសា​ន់​ពីក្រោយរបួស​ធ្ងន់​ស្រាល​២០​នាក់នៅ​ស្រុក​អូរជ្រៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​មនុស្ស​២០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​រថយន្ត​កាមរី​បុក​រថយន្ត​នី​សាន់​ពីក្រោយ ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច មុខ​សាលាបឋមសិក្សា​សាលា​ក្រហម លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
​លោក ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ បានអោយដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​រវាង​រថយន្ត​កាមរី ពណ៌​ខ្មៅ អត់​ស្លាក​លេខ តែមាន​ស្លាក​លេខ​ទុក​នៅក្នុង​រថយន្ត​ភ្នំពេញ​2E.9892 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត បាន​បុក​រថយន្ត​នីសា​ន់ ពាក់​ស្លាក​លេខ​បាត់ដំបង 2A .2151 ពីក្រោយ ដែលមាន​ទិសដៅ​ស្របគ្នា​បណ្តាល​ឲ្យ​របួស​មនុស្ស​ដែល​ជិះ​លើ រថយន្ត​នីសា​ន់​ចំនួន​២០​នាក់ ក្នុងនោះ​របួសធ្ងន់​៣​នាក់ ស្រាល​១៧​នាក់​។​
​លោក ជា ពិសី បាន​អោយដឹងទៀតថា អ្នករងរបួស​ទាំងអស់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ ហើយ​ចំណែក​រថ​យន្ដកា​មេ​រី និង​រថយន្ត​នីសា​ន់​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

unnamed-21unnamed-41unnamed-1